|
គ្រប់គ្រងពាណិជ្ជកម្ម ការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងសកលលោកជាដំណើរការឈានទៅរក សកលភាវូបនីកម្មដែលជាយន្ដការមួយជួយជម្រុញឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេសវិស័យពាណិជ្ជកម្ម។ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនលើវិស័យពាណិជ្ជកម្ម មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀងបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការផ្ដល់ឲ្យនូវជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មឲ្យមានលក្ខណៈសមស្របតាមស្តង់ដារទីផ្សារការងារប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។ បេសកកម្ម មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មមានបេសកកម្ម ៣ សំខាន់៖ ១. អប់រំ និងបណ្ដុះបណ្ដាលនិសិ្សតគ្រប់កម្រិតប្រកបដោយគុណភាព និងប្រសិទ្ធភាពលើជំនាញ។ ២. ស្រាវជ្រាវ និងអភិវឌ្ឍទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង សំដៅចូលរួមចំណែកដោះស្រាយបញ្ហាសង្គម។ ៣. រួមចំណែកអភិវឌ្ឍសង្គមជាតិតាមរយៈការផលិតនូវធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ។ គោលបំណង - ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដលើការគ្រប់គ្រងអាជីវកម្ម - ពង្រឹងសមត្ថភាពនិស្សិតក្នុងការព្យាករ និងការវិភាគបញ្ហាសង្គមដែលប្រឈមនឹងអ្នកគ្រប់គ្រងអាជីវកម្ម - ធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឆ្លើយតបទៅនឹងទីផ្សារការងារដែលមានភាពប្រកួតប្រជែង មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មចែកចេញជាបួនដេប៉ាតឺម៉ង់៖ - ដេប៉ាតឺម៉ង់គណនេយ្យ - ដេប៉ាតឺម៉ង់គ្រប់គ្រង - ដេប៉ាតឺម៉ង់ទីផ្សារ - ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ និងធនាគារ ទំនាក់ទនង លោកស្រី សួង ផល្លា ព្រឹទ្ធបុរសរង មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ទូរសព្ទ៖ +855 11 709 719 អ៊ីម៉ែល៖ suongphalla@sru.edu.kh មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម (បន្ទប់លេខ A005) ទូរសព្ទ៖ +855 44 715 776 ទូរសារ៖ +855 44 715 778 អ៊ីម៉ែល៖ info@sru.edu.kh គេហទំព័រ៖ www.sru.edu.kh |
|