|
កសិកម្ម មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យស្វាយរៀងបានបណ្ដុះបណ្ដាល និស្សិតស្របតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើតថភាពនៃភាពរីកចម្រើន និងតម្រូវការ របស់សង្គម មហាវិទ្យាល័យកសិកម្ម បាននិងកំពុងចូលរួមចំណែកក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកសិកម្ម យ៉ាងសកម្មតាមរយៈជំនាញ ឯកទេសក្សេត្រសាស្រ្ដ និងអភិវឌ្ឍន៍ជនបទដើម្បីធ្វើឲ្យតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជាមានផ្ទៃពណ៌បៃតងជាប់ជានិច្ចក្នុងន័យលើកកំពស់ ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក។បេសកកម្ម បណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្រ្ដ និងការគ្រប់គ្រងធនធានធម្មជាតិឲ្យនិស្សិតទទួលបាន៖ - សមត្ថភាពការងារ និងស្រាវជ្រាវខ្ពស់ - សមត្ថភាពបច្ចេកទេស និងវិទ្យាសាស្រ្ដខ្ពស់ - អាកប្បកិរិយា គុណធម៌ និងមានសីលធម៌វិជ្ជាជីវៈល្អ គោលបំណង មហាវិទ្យាល័យកសិកម្មមានគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល៖ - ផ្ដល់ឲ្យនិស្សិតមានមូលដ្ឋានសិក្សាស្រាវជា្រវផ្នែកវិទ្យាសាស្រ្ដកសិកម្ម - ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើន - អភិវឌ្ឍន៍សហគមន៍ជនបទឲ្យមានភាពរីកចម្រើន - ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជនបទ។ មហាវិទ្យាល័យកសិកម្មចែកចេញជាបីដេប៉ាតឺម៉ង់៖ - ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រ - ដេប៉ាតឺម៉ង់អភិវឌ្ឍន៍ជនបទ - ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសត្វ ទំនាក់ទនង លោក រស់ វណ្ណជ័យ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម ទូរសព្ទ៖ 012 469 536 អ៊ីម៉ែល៖ rvanchey@sru.edu.kh លោក ហុង ឈុន ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិកម្ម ទូរសព្ទ៖ 088 85 85 85 1 អ៊ីម៉ែល៖ hong_chhun@sru.edu.kh មហាវិទ្យាល័យកសិកម្ម (បន្ទប់លេខ B006) ទូរសព្ទ៖ 044 715 776 ទូរសារ៖ 044 715 778 អ៊ីម៉ែល៖ info@sru.edu.kh គេហទំព័រ៖ www.sru.edu.kh |
|