|
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសហគ្រាសទូទៅ មានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន ស្ទើរគ្រប់ស្ថាប័ន ទាំងអស់ចាំបាច់ត្រូវតែប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដោយខានពុំបាន ដែលទាំងអស់នេះហើយធ្វើឲ្យបរិមាណតម្រូវការកម្លាំងពលកម្ម ផ្នែកព័ត៌មានវិទ្យាកើនទ្បើង។បច្ចេកវិទ្យាព័ត៌មានវិទ្យាបានជួយសម្រួលដល់ការប្រតិបត្តិការងារជាច្រើនរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដូចជាការរក្សាទុកទិន្នន័យ ការរុករកព័ត៌មាន និងឯកសារ ការទាក់ទងជាមួយអង្គភាពជាដៃគូរ និងតំបន់នានាយ៉ាងឆាប់រហ័ស។មហាវិទ្យាល័យមានបន្ទប់កុំព្យូទ័រភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់និស្សិតអនុវត្ត។ បេសកម្ម បណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសដែលមានលក្ខណ:សម្បត្តិខ្ពស់ អាចចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គម។ គោលបំណង - ផ្តល់ឲ្យនិស្សិតនូវមូលដ្ឋានសម្ភារ:ស្រាវជ្រាវជំនាញ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុង វិស័យវិស្វកម្ម ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា។ - រៀបចំកម្មវិធីសិក្សាដែលអាចឆ្លើយតបនឹងឧស្សាហកម្មដែលកុំពុងមានការលូតលាស់ និងមានការផ្លាស់ប្ដូរជាប្រចាំ។ - សម្រិតសម្រាំងសាស្រ្តាចារ្យដែលមានសមត្ថភាពក្នុងការបង្រៀន និងស្រាវជ្រាវ។ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចែកចេញជាបីដេប៉ាតឺម៉ង់៖ - ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ (២០០៥) - ដេប៉ាតឺម៉ង់គណិតវិទ្យា (២០០៨) - ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាពាណិជ្ជកម្ម (២០១២) ទំនាក់ទនង លោក ភួង សុខចាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទូរសព្ទ៖ 016 633 644 អ៊ីម៉ែល៖ psokchann@sru.edu.kh មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (បន្ទប់លេខ A006) ទូរសព្ទ៖ 044 715 776 ទូរសារ៖ 044 715 778 អ៊ីម៉ែល៖ info@sru.edu.kh គេហទំព័រ៖ www.sru.edu.kh |
|