![]() |
ទំព័រមុខ / áž–áŸážáŸŒáž˜áž¶áž“ និងព្រឹážáŸ’ážáž·áž€áž¶ážšážŽáŸ / ដំណើរទស្សនកិច្ចនៅប្រាសាទព្រះវិហារ
![]() ដំណើរទស្សនកិច្ចនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១០ ដោយមានការចង្អុលបង្ហាញ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បុត្ររបស់ ឯកឧត្តម ហុក ឡងឌី ស្ថាបនិកនៃសាកលវិទ្យាល័យស្វាយរៀង ប្រតិភូសាកលវិទ្យាល័យស្វាយរៀងចំនួន ២០៦ រូប ដែលរួមមានគណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀងដឹកនាំដោយ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ និង លោក ស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀងបានអញ្ជើញធ្វើដំណើរសាកសួរសុខទុក្ខកងទ័ពការពារព្រំដែននៅតំបន់ប្រាសាទព្រះវិហារ។នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ប្រតិភូបានចេញដំណើរពីសាកលវិទ្យាល័យស្វាយរៀងទៅកាន់វរសេនាតូចលេខ ៣៨២ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកវរសេនីយ៍ទោ ចាន់ សុខុន មេបញ្ជាការវរសេនាតូចលេខ ៣៨២ ឈរជើងនៅតំបន់ភ្នំទ្រព្យ។ នាវេលាល្ងាចនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសមកចូលរួមទទួលទានអាហារពេលល្ងាចរួមគ្នា និងធ្វើការសំណេះសំណាលជាមួយប្រតិភូដែលបង្ហាញយ៉ាងច្បាស់អំពីសភាពការបច្ចុប្បន្នភាពនៅតំបន់ប្រាសាទព្រះវិហារ និងនយោបាយដ៏ទន់ភ្លន់អត់ធ្មត់ និងម៉ឺងម៉ាត់ក្លៀវក្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាដើមហេតុនៃចរិតងងើលឈ្លានពានរបស់ប្រទេសជិតខាង និងលទ្ធផលនៃមហិច្ឆតាឥតខ្មាសនោះ។ បន្តមកទៀតក៏មានការប្រគុំតន្រ្តីកំសាន្តសប្បាយសាមគ្គីរវាងប្រតិភូ និងកងទ័ពនៅទីនោះ។ នៅថ្ងៃបន្ទាប់ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងលោកវរសេនីយ៍ទោ ចាន់ សុខុន មេបញ្ជាការវរសេនាតូចលេខ ៣៨២ បានធ្វើការសំណេះសំណាលជាមួយមន្រ្តី សាស្ត្រាចារ្យ កងទ័ព និងនិស្សិត និងបានប្រគល់អំណោយជូនដល់កងទ័ពដែលរួមមានមី ងៀត អំបុក ក្រមា ល្ពៅ ត្រឡាច ដំឡូង និងថវិកាមួយចំនួន។ បន្តមកទៀត ប្រតិភូបានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទព្រះវិហារដែលមានមន្ត្រីអជ្ញាធរជាតិព្រះវិហារជាមគ្គុទេ្ទសក៍ និងចុះមកវិញតាមជណ្តើរបុរាណដែលមានចំនួនប្រមានជាបីពាន់កាំ។ នៅល្ងាចថ្ងៃដដែល ប្រតិភូបានទទួលទានអាហាររួមគ្នា ជាមួយនិងការប្រគុំតន្រ្តី និងការប្រកួតក្បាច់គុណបូរាណ ខ្មែរចំនួនដប់គូរ ដែលកីឡាករទាំងនោះមកពីកងវរសេនាតូចលេខ ៣៨២ កីឡាករមកពីខេត្តសៀមរាប និងឧត្តរមានជ័យ គណៈគ្រប់គ្រង មន្ត្រី សាស្រ្តាចារ្យ និងនិស្សិតបានចូលរួមឧត្ថម្ភយ៉ាងច្រើនកុះករ។ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១០ ប្រតិភូបានធ្វើដំណើត្រឡប់ពីបន្ទាយនៃកងវរសេនាតូចលេខ ៣៨២ មកកាន់សាកលវិទ្យាល័យស្វាយរៀងវិញ និងបានឈៀងចូលទៅទទួលទានអាហារថ្ងៃត្រង់នៅរម្យនីយដ្ឋានភ្នំសន្ទុក។ ដំណើរនិវត្តន៍ប្រកបដោយសុវត្ថិភាពនេះបានមកដល់សាកលវិទ្យាល័យស្វាយរៀង នៅវេលាម៉ោង ៦ និង ៣០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល។ ដំណើរទស្សនកិច្ចនេះបាននាំមកនូវភាពសប្បាយរីករាយ លទ្ធផលនៃសម្ព័ន្ធភាពជាផ្លែផ្កាដ៏ត្រចះត្រចង់ ក៏ដូចជាការលើកទឹកចិត្តដ៏ធំធេងដល់កងយោធពលខេមរភូមិន្ទឲ្យមានស្មារតីមុះមុតក្នុងការការពារព្រំដែនខាងមុខ រីឯមន្ត្រី សាស្ត្រាចារ្យ និស្សិតជាអ្នកអភិវឌ្ឍខាងក្នុង នេះជាឆន្ទៈមូលគ្នាក្នុងការកសាងជាតិមាតុភូមិទាំងអស់គ្នា។![]() |
|